ជំងឺវង្វេង (ជំងឺវង្វេងស្មារតី)
គឺជាពាក្យទូទៅដែលសំដៅលើបញ្ហាប្រព័ន្ធប្រសាទដែលជះឥទ្ធិពលដល់គ្រប់ទិដ្ឋភាពទាំងអស់នៃសុខុមាលភាពផ្លូវចិត្ត អារម្មណ៍និងរាងកាយរបស់មនុស្សម្នាក់ៗ។ ថ្វីដ្បិតតែមិនមានការព្យាបាលច្បាស់លាស់សម្រាប់ជំងឺនេះក៏ដោយក៏មានវិធី ជាច្រើនដើម្បីជួយអ្នកជំងឺវង្វេងគ្រប់គ្រងរោគសញ្ញា និងរស់នៅក្នុងជីវិតឱ្យបានពេញលេញ។
មូលហេតុនៃជំងឺវង្វេង
កត្តាមួយចំនួនដែលអាចបង្កឱ្យមានជំងឺវង្វេងរួមមាន៖ ផលវិបាកសុខភាពដែលមានស្រាប់របស់អ្នកជំងឺ បញ្ហាអាយុ សុខភាពខួរក្បាល និងការវិវត្តន៍ហ្សែនរបស់រាងកាយ។ ផ្ទុយពីជំនឿដែលលើកឡើងជំងឺវង្វេងកើតឡើងដោយសារ អ្នកជំងឺមានអាយុចាស់ មូលហេតុនៃជំងឺអាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
ទោះបីជាជំងឺវង្វេងមិនបណ្តាលឱ្យអ្នកជំងឹស្លាប់ក៏ដោយ តែបើមិនមានការមើលថែទាំនិងព្យាបាលអោយបានដិតដល់ទេ អ្នកជំងឺវង្វេងងាយនិងប្រឈមនឹងជំងឺឆ្លងផ្សេងទៀតៗ អ្វីដែលជាការព្រួយបារម្ភគឺនៅពេលអ្នកជំងឺវង្វេងភ្លេចការចងចាំ អំពីខ្លួនឯង។ គ្មានវិធីការពារជំងឺវង្វេងទេ ផ្ទុយទៅវិញជម្រើសដែលគួរឱ្យទុកចិត្តបំផុត គឺមើលថែទាំ និងតាមដានមនុស្ស ជាទីស្រលាញ់អោយបានដិតដល់ និងរក្សាទម្លាប់សកម្មភាពប្រចាំរបស់ពួកគេ។
រោគសញ្ញានៃជំងឺវង្វេង
អ្នកដែលមានជំងឺវង្វេងអាចមានរោគសញ្ញានិងផលប៉ះពាល់ អាស្រ័យលើដំណាក់កាលនៃការវិវត្តន៍របស់ជំងឺ។ រោគសញ្ញាជា ធម្មតាបង្ហាញដោយខ្លួនឯងនៅលើអ្នកជំងឺដែលអាយុលើសពី ៦៥ ឆ្នាំ ប៉ុន្តែជំងឺវង្វេងនៅដំណាក់កាលដំបូង ក៏អាចកើតមាន ចំពោះមនុស្សអាយុ ៣០ ឆ្នាំ ទៅ ៤០ ឬ ៥០ ឆ្នាំផងដែរ។ ខាងក្រោមនេះជារោគសញ្ញាដែលអាចបង្ហាញថា មនុស្សជាទីស្រលាញ់ របស់អ្នកអាចជួបប្រទះផលប៉ះពាល់នៃជំងឺវង្វេង៖
- បាត់បង់ការចងចាំដែលប៉ះពាល់ដល់សមត្ថភាពប្រចាំថ្ងៃ
- មានការថយចុះនូវមុខងារនៃការយល់ដឹង
- មានភាពច្របូកច្របល់ក្នុងការធ្វើការងារ
- ចាប់ដាក់របស់របរខុសកន្លែង
- មានបញ្ហាសន្លាក់ និងសាច់ដុំតឹង
- ផ្លាស់ប្តូរបុគ្គលិកលក្ខណៈនិងអាកប្បកិរិយា
- ថយចុះការយកចិត្តទុកដាក់នៅពេលធ្វើការងារអ្វីមួយ
- មានបញ្ហាដំណេក
មេឌីឃែ អែប មិនផ្តល់ជូនវេជ្ជបញ្ជា ឬការព្យាបាលឡើយ។